តើ ភៀលដោយទឹកថ្នាំគឺជាអ្វី?


ភៀលដោយទឹកថ្នាំសំដៅ​លើ​ការ​ប្រើ​សារធាតុ​គីមី​មួយ​ឬ​ច្រើន​ទៅ​លើ​ស្បែក​ដែល ជម្រុះ កោសិកា​ខូច ធ្វើ​ឱ្យ​ស្បែក​ល្អឡើង​វិញ។

ភៀលដោយទឹកថ្នាំសំខាន់ៗចំនួនបីគឺ ភៀលដោយអាស៊ីតអាល់ហ្វា-អ៊ីដ្រូកស៊ី ភៀលដោយអាស៊ីតទ្រីក្លូរ៉ូអាសេទិក និងភៀលដោយប្រេងហ្វីណុល-ក្រូតុន។


តើភៀលដំណើរការយ៉ាងដូចម្តេច?


ភៀលអាច​យក​ស្រទាប់​ជាច្រើន​នៃ​កោសិកា​ស្បែក​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ពន្លឺ​ថ្ងៃ​ចេញ​ដោយ​បន្សល់​ទុក​នូវ​ស្បែក​ស្រស់​ស្អាត​ដែល​មាន​ផ្ទៃ​និង​ពណ៌​កាន់តែ​ល្អ។ វា​អាច​ជំរុញ ​កូឡាជែន​ថ្មី ​ ដែលធ្វើឱ្យ​សភាព​ស្បែកល្អជាងមុន។ ភៀលអាចបណ្តាលឱ្យមានរបួសលើស្បែក នៅជម្រៅមធ្យម ឬនៅជម្រៅជ្រៅ។


តើភៀលដោយទឹកថ្នាំគួរធ្វើឡើងនៅពេលណា?


​ភៀលដោយទឹកថ្នាំ​ត្រូវ​បាន​គេ​ប្រើ​ញឹកញាប់​បំផុត​លើ​មុខ ប៉ុន្តែ​ពេល​ខ្លះ​គេ​ប្រើ​លើ​កន្លែង​ផ្សេង​ទៀត​ផងដែរដូចជា​ ករ ដៃ ខ្នង។

ភៀលដោយទឹកថ្នាំអាចត្រូវបានគេប្រើដើម្បីព្យាបាលការខូចខាតដែលបណ្តាលមកពីការប៉ះពាល់នឹងព្រះអាទិត្យ រួមទាំង បញ្ហារផ្សេងទៀតផងដែរ ដើម្បីព្យាបាលស្នាមខ្មៅ ស្បែកស្រអាប់ និង កាត់បន្ថយ ស្នាមជ្រួញ និងជួយក្នុងការព្យាបាលមុនផងដែរ។

ភៀលដោយទឹកថ្នាំអាចត្រូវបានច្រើនដងតាមការចាំបាច់; អ្នកខ្លះភៀលក្នុងកំរិតស្រាស(ស្រទាប់ក្រៅបង្អស់នៃស្បែក) រៀងរាល់ពីរបីសប្តាហ៍។ វាជាការល្អក្នុងការរក្សាកំលាតពី 3 ទៅ 6 ខែ សំរាប់ការភៀលកំរិតមធ្យម និងកំរិតជ្រៅ។


តើអ្វីលក្ខ័ណអ្វីដែលមិនគួរភៀលដោយទឹកថ្នាំ?


អ្នកដែលមានប្រភេទស្បែក Fitzpatrick IV ដល់ VI ដែលជាប្រភេទស្បែកមានការកើនឡើងហានិភ័យធ្វើអោយមាន ភាពមិនប្រក្រតីនៃពណ៌ស្បែក និងស្លាកស្នាម keloid និង peels គីមីត្រូវតែត្រូវបានអនុវត្តដោយប្រុងប្រយ័ត្នជាមួយនឹងការយល់ព្រមអ្នកជំងឺពេញលេញពីផលអវិជ្ជមានដែលអាចកើតមានក្នុងប្រការណាមួយ។

ប្រភេទនៃភៀលដោយទឹកថ្នាំ


ភៀលកំរិតស្រាល

ភៀលកំរិតស្រាលគឺប្រើអាស៊ីត glycolic អាស៊ីត salicylic និង Jessner ដែលវាមិនប៉ះធ្ងន់ធ្ងរដល់ស្បែក។ វាជម្រុះ ស្រទាប់លើបំផុតនៃផ្ទៃស្បែក ដែលជួយកាត់បន្ថយ ស្នាមខ្មៅ និងបន្ថយភាពស្ងួតនៃស្បែក។ លទ្ធផល​នៃ​ភៀលកំរិតស្រាល​ដំបូង​អាច​នឹង​មិនឃើញលទ្ធិផលភ្លាមៗ ប៉ុន្តែ​បន្ទាប់​ពី​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត នឹងទទួលបានលទ្ធិផល ដែលគួរអោយកត់សម្គាល់។

ភៀលកំរិតមធ្យម

អាស៊ីត Trichloroacetic (TCA) គឺជាសារធាតុគីមីដែលគេប្រើជាញឹកញាប់សម្រាប់ភៀលកោរិតមធ្យម។

លទ្ធផលអាស្រ័យលើកំហាប់របស់ទឹកថ្នាំ ជាធម្មតា 20-35% ។ ការព្យាបាលគឺឈឺចាប់ ហើយកន្លែងព្យាបាលគឺហើម ក្រហម និង ក្រហាយ។ វាអាចឃើញលទ្ធិផល ដ៏គួរឱ្យចាប់អារម្មណ៍ដោយបន្ថយ ស្នាមជាំ ស្នាមអាចម៍រុយ។ វាក៏ជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងស្នាមមុនផងដែរ។


ភៀលកំរិតជ្រៅ

Phenol ធ្វើឱ្យមានរបួសស្បែកជ្រៅ។ ​សព្វ​ថ្ងៃវា​កម្រ​ត្រូវ​បាន​គេ​ប្រើ​លើ​មុខ​ណាស់ ​ដោយ​សារមាន​ហានិភ័យ​អាចធ្វើអោយស្នាម​ ដែលបណ្តាលមកពី ​ជាតិពុល ​របស់​វា។ ការស្រូបយកសារធាតុ phenol តាមរយៈស្បែក នាំឱ្យមានការរំខានដល់ចង្វាក់បេះដូង និង ការខូចខាត សរសៃប្រសាទ។ ទោះជាយ៉ាងណាក៏ដោយ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អទាំងស្នាមជ្រួញ និងស្នាមប្រហោងជ្រៅ។


ដំណាក់កាលនៃការព្យាបាលដោយភៀលដោយប្រើទឹកថ្នាំ

ភៀលដោយទឹកថ្នាំ​មាន​បួន​ជំហាន៖

  1. ការរៀបចំមុនភៀល
  2. ដំណើរការភៀល
  3. ដំណាក់កាលនៃការជាពីការភៀល
  4. ដំណាក់កាលថែទាំ។


ការ​អនុវត្ត​ភៀលដោយទឹកថ្នាំ​តម្រូវ​ឱ្យ​មាន​ចំណេះដឹង​ហ្មត់ចត់​អំពី​សម្ភស្ស ​រួម​ទាំង​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្រ្ដ។

កំណត់ថាតើភៀលត្រូវធ្វើដោយកន្លែង ឫ ញេញផ្ទៃមុខ។ អនុវត្តការចាត់ថ្នាក់មុនពេលធ្វើភៀល។

ភៀកំរិតស្រាលត្រូវបានអនុវត្តចំពោះស្បែកចខ្មៅដោយសារតែហានិភ័យធ្វើអោយស្បែកខ្នៅក្រោយការរលាក

បទពិសោធន៍ដែលធ្លាប់ភៀលពីមុន

ទំនោរនៃ ការវិវត្តន៍នៃស្បែក


ក្រែមត្រូវបានលាបលើមុខនៅពេលយប់រយៈពេលជាច្រើនសប្តាហ៍មុនពេលភៀល។ វាជួយធ្វើអោយប្រសើរឡើងនូវលទ្ធផលដែលឃើញពីការភៀល។​

វាក៏អាចទទួលបានលទ្ធិផលឆាប់រហ័សជាងមុន។ ជាធម្មតា គេប្រើក្រែមមួយ ឬច្រើនដូចខាងក្រោម៖

  • Tretinoin
  • Alpha Hydroxy Acid e.g. glycolic or lactic acid
  • Hydroquinone ចំពោះអ្នកមានស្នាមខ្មៅឫជាំត្រូវប្រើ ក្រែមការពារកំដៅថ្ងៃ យ៉ាងហោចណាស់ SPF 50+


ដំណើរការនែការភៀល


ការ​ភៀលកំរិតស្រាលគឺ គឺ​មិន​ចាំបាច់​មាន​ការ​រៀបចំ​ពិសេស​ទេ។ ប៉ុន្តែអ្នកប្រហែលជាត្រូវការថ្នាំបំបាត់ការឈឺចាប់ ថ្នាំធ្វើអោយអារម្មណ៏ស្ងប់ ការ ថ្នាំស្ពឹក ឫ ថ្នាំសន្តំ សម្រាប់ការភៀលកាន់តែជ្រៅ។

ជាដំបូង លាងសម្អាតផ្ទៃមុខឱ្យបានស្អាត។ បន្ទាប់មកលាបទឺកថ្នាំភៀល រួចទុក្ខរយៈពេលកំណត់មួយទៅតាមស្បែក។ រយៈពេលវាអាស្រ័យលើសារធាតុទឹកថ្នាំ នឹងលើកំហាប់ របស់វា។ បន្ទាប់មកភៀលត្រូវបានបន្សាប ហើយអារម្មណ៍ឈឺនឹងថយចុះ។

ថ្នាំអង់ទីប៊ីយោទិច និង ភ្នាក់ងារ ប្រឆាំងវីរុស អាចត្រូវបានគេណែនាំអោយប្រើបន្ទាប់ពីភៀលកំរិតជ្រៅ។

តើមានអ្វីកើតឡើងបន្ទាប់ពីភៀល?


ការភៀលកំរិតស្រាស ធ្វើឱ្យមុខឡើងក្រហមស្រាលៗ និងជួនកាលហើម ដែលជាធម្មតាវានឹងបាត់ទៅវិញក្នុងរយៈពេល 48 ម៉ោង។ មនុស្សភាគច្រើនអាចបន្តសកម្មភាពធម្មតារបស់ពួកគេ។ ការផាត់មុខអាចធ្វើបាន ក្រោយភៀលបាន​ ពីរ​ ទៅ បីម៉ោង។

ការភៀលកំរិតមធ្យម បណ្តាលឱ្យ មានការរលាកក្រហម និងហើមខ្លាំង ហើម ដែលជាធម្មតាវានឹងធូស្រាលទៅវិញក្នុងរយៈពេលមួយសប្តាហ៍។ ការឡើងក្រហមស្រាលៗនឹងអាច បន្តមាន ជាច្រើនសប្តាហ៍។ មនុស្សភាគច្រើនឈប់សម្រាកមួយសប្តាហ៍ពីការងារ បន្ទាប់ពីភៀលកំរិតធ្ងន់។

ថែរទាំក្រោយភៀល

ទុកស្បែកកន្លែងព្យាបាលឱ្យត្រជាក់ (ប្រើទឹក បាញ់ )។

កុំកេះការ​កេះអាចធ្វើអោយ​ពន្យារ​ពេល​ការ​ជាសះ និងអាច​បណ្តាល​ឱ្យ​មាន​ស្លាកស្នាម

ប្រើក្រែមជួយអោយស្បែកមានសំណើម

ការពារពីព្រះអាទិត្យ ជាពិសេសសម្រាប់រយៈពេល 6 ខែដំបូង


ផលវិបាកដែលអាចមានក្រោយភៀល


ផលវិបាកគឺកម្រកើតមានណាស់ ប្រសិនបើអ្នកជំនាញដែបានទទួលការបណ្តុះបណ្តាល និងមានបទពិសោធន៍ត្រឹមត្រូវ។

រន្ធញើសស្ទះ) ឬ មុន អាចបណ្តាលមកពីការភៀល ឬពីការប្រើក្រែមរក្សាសំណើម បន្ទាប់ពីភៀល

ការឆ្លងមេរោគ ដោយសារ បាក់តេរី ឬវីរុស

ស្លាកស្នាមអាចបណ្តាលមកពីការឆ្លងមេរោគ ឬដោយសារការកេះ ហើយអាចកើតមានជាអចិន្ត្រៃយ៍

ស្បែកឡើងពណ៌ខ្នៅ ភាគច្រើនកើតចំពោះអ្នកដែលមានស្បែកខ្មៅ ឬអ្នកដែលមានបញ្ហាមុខមានស្នាមខ្មៅស្រាប់។ ដូច្នេះការពារពីពន្លឺ ព្រះអាទិត្យ ហើយប្រើក្រែមការពារពីពន្លឺព្រះអាទិត្យ។


ដំបូន្មានទូទៅ


ត្រូវអនុវត្តយ៉ាងភ្ជាប់ភ្ជួន នូវការណែនាំរបស់វេជ្ជបណ្ឌិត

ត្រួវពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកភ្លាមៗប្រសិនបើមានបញ្ហាណាមួយ​ ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា

ដុកទ័រ មានគោលបំណង ចែករំលែកចំណេះដឹងដែលមានទំនុកចិត្តខ្ពស់បំផុត ជូន ប្រជាជនខ្មែរ ដែលអាចយកទៅប្រើប្រាស់ជាប្រយោជន៏សំរាប់ការរស់នៅប្រចាំថ្ងៃ។

Facebook Logo Vector
Youtube Official Icon
TikTok

©2022 DOCTOR រក្សាសិទ្ធ​គ្រប់យ៉ាង។